khmer eng
  • ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សមិទ្ធផល ដែល​បាន​កសាង​កន្លង​មក​ព្រមទាំង​នាំ​យក​ថវិកា​ទូទាត់​សង​ថ្លៃ​សំណង់ នៅ​វត្តទេពនិម្មិត ហៅវត្តអញ្ចាញ ស្ថិតឃុំក្របៅ ស្រុកកំចាយមារ ខែត្តព្រៃវែង
     
    ចែករំលែក ៖

    នៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤ ត្រូវថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងក្រុមការងារ បានអញ្ជើញចុះពិនិត្យសមិទ្ធផល ដែលបានកសាងកន្លងមកព្រមទាំងនាំយកថវិកាទូទាត់សងថ្លៃសំណង់ នៅវត្តទេពនិម្មិត ហៅវត្តអញ្ចាញ ស្ថិតឃុំក្របៅ ស្រុកកំចាយមារ ខែត្តព្រៃវែង នៅថ្ងៃដដែលនោះដែរ លោកជំទាវ អ៊ុ សំ ស៊ឹម កា ជាភរិយាឯកឧត្តមកិត្តិនីកោសលបណ្ឌិតអនុប្រធានទី១ ព្រឹទ្ធសភា អមដោយក្រុមការងារ បានបន្តនាំយកបច្ច័យ និងទេយ្យរួមមានគ្រឿងឧបភោគទៅប្រគេនជូនព្រះសង្ឃចំនួន ២វត្ត គឺវត្តទឹកដាច់ និងវត្តជ័យមុនី ទៀតនៅក្នុងឃុំគោកគង់កើត ស្រុកកញ្ច្រៀច ខែត្តព្រៃវែង ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក